នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលនិសិត្ស ចំនួន៨នាក់ មកពីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលត្រូវទៅបន្តការសិក្សានៅប្រទេសអេហ្សីប និងឥណ្ឌូណេសុី។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបាននាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីរឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានបញ្ជាក់បន្ថែមថា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា លោកតែងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនយើងដែលជាអ្នកកាន់សាសនាអ៉ិស្លាម ទោះបីជាយើងកាន់សាសនាផ្សេងគ្នាក៏ពិតមែន តែយើងគឺជាខ្មែរតែមួយ ការយកចិត្តដាក់ចំពោះថ្នាក់ដឹកនាំគឺដូចគ្នា មិនប្រកាន់ ឬរើសអើងអ្វីឡើយ ហើយឯកឧត្តមក៏សូមឱ្យប្អូនៗខិតខំរៀនសូត្រ និងត្រូវចាប់យកជំនាញបច្ចេកទេសសំខាន់ៗដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
ជាចុងក្រោយ ក្នុងនាមឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បាននាំយកថវិកាចំនួន ៣,២០០ដុល្លារ ជូនប្អូនៗចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០០ដុល្លារ។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាមុីន